ភ្នែកស្ដាំ​​កក្រើក​​ហេង ឬ ស៊យ ?

By | 02:08 Leave a Comment
ជួនកាល​ភ្នែក​ខាង​ស្ដាំ​របស់​អ្នក​កក្រើក​ញឹកញាប់ អ្នក​មាន​ការ​បារម្ភ មិន​ដឹង​ថា​ការ​កក្រើក​ភ្នែក​ស្ដាំ​នេះ​ចង់​ប្រាប់​អ្នក​នូវ​ហេតុ​អ្វី ? សូម​មើល​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ភ្នែក​អ្នក​កក្រើក តែ​សំខាន់ អ្នក​ត្រូវ​ច្បាស់​ថា​កក្រើក​នៅ​ម៉ោង​ណា​ណា៎ !




ពី​ម៉ោង​២៣ ដល់​ម៉ោង១ ៖ មាន​ស៊ីផឹក
ប្រសិន​បើ​ផ្នែក​កក្រើក​នៅ​ម៉ោង​នេះ មាន​ន័យ​ថា អ្នក​នឹង​បាន​ស៊ីផឹក មាន​ស្រា មានសាច់ ដោយ​មិន​ចាំបាច់​បង់ខាត​លុយកាក់ ពោល​គឺ​មាន​អ្នក​ប៉ាវ​ផឹកស៊ី ។

ពី​ម៉ោង​១ ដល់​ម៉ោង៣ ៖ មាន​ញាត់​រង់ចាំ
តើ​អ្នក​ពុំ​សូវ​ទាក់ទង​សួរ​សុខទុក្ខ​ពុក​ម៉ែ បងប្អូន​ដែល​ឬ​ទេ? ប្រសិន​ដូច្នោះ អ្នក​គួរ​ខល​ទៅ​សួរ​សុខទុក្ខ​ពួក​គាត់ ឬ ប្រសិនបើ​បាន​ទៅ​លេង​នឹង​គាត់ ព្រោះ​ពួក​គាត់​កំពុង​នឹក​ដល់​អ្នក ។​

ពី​ម៉ោង​៣ ដក់ ម៉ោង៥ ៖ នឹង​ទទួល​បាន​ដំណឹង​ល្អ
ប្រសិនបើ​អ្នក​កំពុង​រង់ចាំ​នូវ​អ្វី​មួយ ចូរ​សប្បាយ​រីករាយ​ចុះ អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ទេ បើ​មាន​ការ​កក្រើក​ភ្នែក​នៅ​វេលា​នេះ ។

ពី​ម៉ោង​៥ ដល់ ម៉ោង ៧ ៖ នឹង​មាន​លាភ​ដោយ​ចៃដន្យ
អ្នក​កំពុង​ដាច់​លុយ ? ប្រសិនបើ​ភ្នែក​ស្ដាំ​កក្រើក​នៅ​ពេល​នេះ អ្នក​នឹង​ទទួល​បាន​លាភ​ដោយ​ចៃដន្យ​ក្នុង​ពេល​ឆាប់ៗ​នេះ អាច​ថា​ត្រូវ​ឆ្នោត​ក៏​មិន​ខាន !!!




ពី​ម៉ោង៧ ដល់ ម៉ោង៩ ៖ ប្រយ័ត្ន​ពាក្យ​សំដី
អ្នក​ត្រូវ​ប្រយ័ត្ន​សំដី​ឲ្យ​មែនទែន បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​រង​ការ​ចោទ​ប្រកាន់ ឬ ប្ដឹងប្ដល់​ដោយសារ​មាន​អ្នក​ចង់​ចាប់​កំហុស​អ្នក ។

ពីម៉ោង៩ ដល់ ម៉ោង​១១ ៖ ប្រយ័ត្ន​មាន​ហិង្សា
នេះ​មាន​ន័យ​ថា មាន​ជន​មិន​ល្អ គេ​ចង់​រករឿង​អ្នក អ្នក​ត្រូវ​ខន្តី​បំផុត បើ​មិន​ទេ អ្នក​អាច​រង​ការ​វាយគ្នា ឬ អំពើ​ហិង្សា​ណា​មួយ​ពុំខាន ។

ពីម៉ោង១១ ដល់ ម៉ោង១៣ ៖ ប្រយ័ត្ន​គ្រោះថ្នាក់ ឬ ខាត​ទ្រព្យ
ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ណា៎ ប្រសិនបើ​ភ្នែក​ស្ដាំ​របស់​អ្នក​កក្រើក​ញឹកញាប់​នៅ​ពេល​ណា​មួយ​ក្នុង​ចន្លោះ​ម៉ោង​នេះ ។

ពីម៉ោង១៣ ដល់ ម៉ោង១៥ ៖ ខាត​ទ្រព្យ​តូច
អាច​មាន​ការ​ខាតបង់​ទ្រព្យ​សម្បត្តិ ឬ លុយកាក់​អ្វី​មួយ តែ​ការ​ខាតបង់​នេះ មិន​ប៉ុន្មាន​នោះ​ទេ កុំ​បារម្ភ​ពេក !

ពី​ម៉ោង​១៥ ដល់ ម៉ោង១៧ ៖ មាន​អ្នក​ភេទ​ផ្ទុយ​នឹក​ដល់​អ្នក
អ្នក​មាន​គូ​ហើយ​ឬ​នៅ ? ទោះ​មាន​ហើយ ឬ ពុំ​ទាន់​មាន ក៏​មាន​អ្នក​ភេទ​ផ្ទុយ​នឹង​អ្នក​កំពុង​នឹក​ដល់​អ្នក ប្រហែល​ជា​មាន​ណាត់​គ្នា​ដើរ​លេង​ហើយ​ទេ​ដឹង ???

ពីម៉ោង១៧ ដល់ ម៉ោង ១៩ ៖ មាន​ញាតិ​មក​លេង
ត្រៀម​អារម្មណ៍ និង សំអាត​ផ្ទះសំបែង​ជា​ស្រេច​ទៅ​ណា៎ នឹង​មាន​ញាតិ​ពី​ស្រុក​ឆ្ងាយ​មក​លេង​នឹង​អ្នក ។
ពីម៉ោង១៩ ដល់ ម៉ោង២១ ៖ មាន​អ្នក​បបួល​ដើរ​លេង
អ្នក​ចូល​ចិត្ត​ដើរ​លេង​ទេ ? នឹង​មាន​អ្នក​មក​បបួល​អ្នក​ដើរ​លេង មិន​ដឹង​ថា​ទី​ជិត ឬ ទី​ឆ្ងាយ​ទេ តែ​ដឹង​ច្បាស់​ថា​គេ​នឹង​ប៉ាវ​អ្នក​ហើយ អ្នក​មិន​ត្រូវ​ចាយ​មួយ​រៀល​ណា​ឡើយ ។





















ពី​ម៉ោង២១ ដល់ ម៉ោង​២៣ ៖ មាន​រឿង​រញ៉េរញ៉ៃ
ប្រសិនបើ​កក្រើក​ភ្នែក​នៅ​ចន្លោះ​ម៉ោង​នេះ អ្នក​ត្រូវ​ត្រៀមខ្លួន​ចុះ ព្រោះ​អ្នក​នឹង​ជួប​រឿង​អ្វី​មួយ​រញ៉េរញ៉ៃ​ដែល​កើត​មក​ពី​ពាក្យ​សំដី​របស់​អ្នក​ពុំខាន ។

ទោះបី​យ៉ាង​ណា​ក្ដី ជួនកាល​ភ្នែក​កក្រើក​មិន​បាន​ព្យាករណ៍​អ្វី​នោះ​ទេ វា​អាច​ជា​ផល​ដែល​កើត​មក​ពី ៖
. ការ​បារម្ភ​ច្រើន
.ញ៉ាំ​កាហ្វេ ឬ ស្រា
. សរីរាង្គ​ខ្វះ​ជាតិ​រ៉ែ
. ភ្នែក​ស្ងួត
. គេង​មិន​គ្រប់គ្រាន់
ជួនកាល​ភ្នែក​កក្រើក​ញឹកញាប់ មិន​ថា​ម៉ោង​ណា ពេល​ណា​នោះ​ទេ វា​អាច​ជា​រោគសញ្ញា​របស់​ជំងឺ​អ្វី​មួយ​ហើយ ចូរ​អ្នក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​ជា​សះស្បើយ ។


Newer Post Older Post Home

0 comments: