ឧសភរាសីជាប្រភេទមនុស្សបង្ហាញអារម្មណ៍របស់ខ្លួន
ដោយមិនលាក់បាំងអ្វីនោះទេ ពេលគេមិនពេញចិត្ត គឺគេខឹង ហើយពេលគេមានរឿងសប្បាយ
គឺគេសើចមិនបិទមាត់ឡើយ បញ្ចេញអារម្មណ៍បែបនេះ ភាគច្រើនគឺមិនបានទន់ភ្លន់
ហើយអាចធ្វើឲ្យគេអន់ចិត្ត ឬ យល់ច្រឡំទៀតផង ។ នៅពេលដែលមានការឈ្លោះប្រកែក
អ្នកឧសភរាសីអាចមានពាក្យសំដីធ្វើឲ្យដៃគូឈឺចាប់ក្រៃលែង ។ ពេលដែលសប្បាយ
គេឃើញថា ឧសភរាសីញញឹមប្រេមប្រិយ តែពេលដែលគេខឹងម្ដងៗ គ្មានអ្វីអាចធ្វើឲ្យគេហើបមាត់និយាយនោះទេ
។
ចំណុចខ្សោយបំផុតរបស់អ្នកឧសភរាសីគឺងាយទន់ចិត្ត
ប្រសិនបើដៃគូចេះប្រើសំដីផ្អែម ហ៊ានសុំទោស
ទោះទោសកំហុសមានធំប៉ុណ្ណាក៏ដោយ អ្នកឧសភរាសីអាចលុបចោលទោសភ័យនោះទាំងអស់
។ ពួកគេក៏ខ្លាចឃើញអ្នកដទៃស្រក់ទឹកភ្នែកណាស់
អ្នកឧសភរាសីមិនត្រឹមតែអាណិតអាសូរទេ គេអាចនឹងទទួលរាល់សំណើរបស់ដៃគូ
ឲ្យតែដៃគូកុំយំទៀត ។
អំពីចរិតវិញ
អ្នកឧសភរាសីអាចគ្រប់គ្រងបានអារម្មណ៍របស់ខ្លួនល្អណាស់ ។ ពួកគេក៏គោរព
និង ការពារភាពថ្លៃថ្នូររបស់អ្នកដទៃដែរ ។ អ្នកឧសភរាសីមិនចូលចិត្តកន្លែងប្លែកទេ
ហើយគេក៏មិនចូលចិត្តកន្លែងមានមនុស្សច្រើនអ៊ូអរដែរ
គេចូលចិត្តអង្គុយម្នាក់ឯងនៅកន្លែងស្ងាត់ៗ រួចគិតអំពីជីវិតនេះ ។
0 comments: