អាថ៌កំបាំងអ្នកមេសរាសី (កើតនៅ​ចន្លោះ​ថ្ងៃទី២១ មីនា ដល់ ១៩ មេសា)

By | 02:06 Leave a Comment
មេស​រាសី (២១ មីនា ដល់ ១៩ មេសា) ៖ ក្លាហាន ចិត្តល្អ កក់ក្ដៅ



អ្នក​ដែល​មាន​រាសី​ជា​មេសរាសី ជា​អ្នក​ស្មោះត្រង់ ចូលចិត្ត​និយាយ​ត្រង់ មិន​ចេះ​ប្រើ​ល្បិច​អាក្រក់​ឡើយ ។ ក្នុង​រឿង​ស្នេហា ពួក​គេ​ជា​មនុស្ស​ចាស់ទុំ មិន​ចូលចិត្ត​លេងសើច​ តែ​ចិត្ត​ច្រើន​ ! ពួក​អ្នក​មេសរាសី​ខ្លាច​ភាព​ឯកោ​ណាស់ ពួក​គេ​ស្រឡាញ់​គ្រួសារ ហើយ​ប្រើប្រាស់​ទេពកោសល្យ​ខាង​កំប្លែង​ធ្វើ​ឲ្យ​អ្នក​ជិតខាង​បាន​សប្បាយ​ជានិច្ច ។

តែ​មេសរាសី​សើច មិន​មាន​ន័យ​ថា​ពួក​គេ​កំពុង​សប្បាយ​នោះ​ទេ ។ គេ​អាច​ធ្វើ​មុខ​ស្រស់ ញញឹម​ប្រេមប្រិយ​ដើម្បី​លាក់បាំង​អាថ៌កំបាំង​របស់​ពួក​គេ ។ គេ​មិន​ចង់​ឲ្យ​នរណា​ខ្វល់​អំពី​គេ​នោះ​ទេ គេ​ក៏​មិន​ត្រូវ​ការ​ការ​អាណិត ឬ យោគយល់​ណា​ឡើយ ។ ប្រសិនបើ​អ្នក​ដឹង​ថា​គេ​កំពុង​មាន​រឿង​មិន​សប្បាយ អ្នក​គួរ​ឱប​គេ​ ឬ ចែក​រំលែក​រឿង​របស់​គេ​ដោយ​ភាព​ស្មោះត្រង់ ។

អ្នក​ដទៃ​ឃើញ​មេសរាសី​កក់ក្ដៅ ស្មាន​ថា​ពួក​គេ​ងាយ​ត្រូវ​បោកបញ្ឆោត ។ តាម​ពិត​ពួក​គេ​ពិត​ជា «មិន​ងាយ​ស៊ី» ទេ ។ ទោះជាយ៉ាងណាក៏ដោយ ពួក​គេ​តែងតែ​យក​បេះដូង​ដើម្បី​ដោះស្រាយ​បញ្ញា ដោយ​មិន​សូវ​ចេះ​គិត​រឿង​តូចតាច​ច្រើន​ទេ ។ ជួនកាល មេសរាសី​ត្រូវ​រង់​ការ​ឈឺចាប់ ។ ពួក​គេ​ច្រើន​គិត​ច្រើន ហើយ​ក៏​អាច​រត់​គេច​ខ្លួន ប្រសិនបើ​ត្រូវ​គេ​ប៉ះពាល់​ដល់​អារម្មណ៍ ឬ ពេល​ពួក​គេ​មាន​អារម្មណ៍​ថា​ត្រូវ​មើលងាយ​ ប្រមាថ ។



















Newer Post Older Post Home

0 comments: