មិថុនរាសី
(កើតនៅចន្លោះថ្ងៃទី២១
ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា) ៖ កំប្លែង ស្រឡាញ់ងុប
អ្នកដែលកើតនៅក្នុងមិថុនរាសី គឺចាស់ទុំមុនអាយុ ។ ពួកគេមានចំណូលចិត្តមួយខុសប្លែកគេ គឺ ចូលចិត្តនៅតែម្នាក់ឯង ។ មានតែនៅម្នាក់ឯងតែមួយគក់ទើបធ្វើឲ្យអ្នកមិថុនរាសីមានអារម្មណ៍សុខស្រួល សប្បាយចិត្ត ចង់គិតអ្វីក៏បាន ។ គំនិតនេះហើយធ្វើឲ្យអ្នកមិថុនរាសីឯកោណាស់ ។
មិថុនរាសីជាមនុស្សមានបំណងប៉ងប្រាថ្នាច្រើនណាស់ក្នុងរឿងស្នេហា
តែគេចេះរបៀបលាក់បាំងនូវការប៉ងប្រាថ្នារបស់ខ្លួន
វាជាហេតុដែលភាគច្រើនពួកគេត្រូវបានយល់ច្រឡំថាជាមនុស្សកុហក
បោកប្រាស់ក្នុងរឿងស្នេហា ។
មានតែពួកគេទេទើបដឹងថាពួកគេស្រឡាញ់ដៃគូដល់ថ្នាក់ណា
ហើយទទួលបានត្រឹមតែឈឺចាប់ ។ មនុស្សជាច្រើនរិះគន់ពួកមិថុនរាសីជាមនុស្សសាវា
ល្មោភស្នេហ៍ ប៉ុន្តែធាតុពិតពួកគេជាស្មោះស្ម័គ្រមែនទែន ។
ទោះបីជីវិតមិនទៀង មានការផ្លាស់ប្ដូរយ៉ាងណាក្ដី ពួកមិថុនរាសី
នៅតែកក់ក្ដៅ និង វង្វេងនឹងស្នេហា ។ ពួកគេស្រឡាញ់សង្សារច្រើនណាស់
តែពុំសូវនិយាយឲ្យដៃគូដឹងទេ ។ ក្ដីស្រឡាញ់របស់ពួកគេមិនបានបង្ហាញចេញច្បាស់នោះទេ
គឺត្រូវបិទបាំងដោយសកម្មភាពកំប្លែង សប្បាយៗ ។
ចំណេះដឹង និង ទេពកោសល្យកំប្លែងធ្វើឲ្យមិថុនរាសីមានអ្នកចូលចិត្តច្រើនណាស់ ហើយក៏មានអ្នកច្រណែនមិនតិចដែរ ។ ប្រសិនបើអ្នកមានសង្សារជាអ្នកមិថុនរាសី អ្នកនឹងដូចបុប្ផារីកក្នុងសួន ត្រជាក់ត្រជុំ សប្បាយរីករាយ មិនស្គាល់ឡើយសេចក្ដីទុក្ខព្រួយ ឬ អផ្សុកនោះទេ ។
0 comments: