ជួនកាលភ្នែកខាងស្ដាំរបស់អ្នកកក្រើកញឹកញាប់ អ្នកមានការបារម្ភ
មិនដឹងថាការកក្រើកភ្នែកស្ដាំនេះចង់ប្រាប់អ្នកនូវហេតុអ្វី ? សូមមើលអ្វីដែលនឹងកើតឡើងនៅពេលភ្នែកអ្នកកក្រើក
តែសំខាន់ អ្នកត្រូវច្បាស់ថាកក្រើកនៅម៉ោងណាណា៎ !
ពីម៉ោង២៣ ដល់ម៉ោង១ ៖ មានស៊ីផឹក
ប្រសិនបើផ្នែកកក្រើកនៅម៉ោងនេះ មានន័យថា
អ្នកនឹងបានស៊ីផឹក មានស្រា មានសាច់ ដោយមិនចាំបាច់បង់ខាតលុយកាក់ ពោលគឺមានអ្នកប៉ាវផឹកស៊ី
។
ពីម៉ោង១ ដល់ម៉ោង៣ ៖ មានញាត់រង់ចាំ
តើអ្នកពុំសូវទាក់ទងសួរសុខទុក្ខពុកម៉ែ បងប្អូនដែលឬទេ? ប្រសិនដូច្នោះ
អ្នកគួរខលទៅសួរសុខទុក្ខពួកគាត់ ឬ ប្រសិនបើបានទៅលេងនឹងគាត់
ព្រោះពួកគាត់កំពុងនឹកដល់អ្នក ។
ពីម៉ោង៣ ដក់ ម៉ោង៥ ៖
នឹងទទួលបានដំណឹងល្អ
ប្រសិនបើអ្នកកំពុងរង់ចាំនូវអ្វីមួយ ចូរសប្បាយរីករាយចុះ
អ្នកនឹងទទួលបានដំណឹងល្អទេ បើមានការកក្រើកភ្នែកនៅវេលានេះ ។
ពីម៉ោង៥ ដល់ ម៉ោង ៧ ៖
នឹងមានលាភដោយចៃដន្យ
អ្នកកំពុងដាច់លុយ ? ប្រសិនបើភ្នែកស្ដាំកក្រើកនៅពេលនេះ
អ្នកនឹងទទួលបានលាភដោយចៃដន្យក្នុងពេលឆាប់ៗនេះ
អាចថាត្រូវឆ្នោតក៏មិនខាន !!!
ពីម៉ោង៧ ដល់ ម៉ោង៩ ៖ ប្រយ័ត្នពាក្យសំដី
អ្នកត្រូវប្រយ័ត្នសំដីឲ្យមែនទែន បើមិនដូច្នោះទេ
អ្នកអាចរងការចោទប្រកាន់ ឬ ប្ដឹងប្ដល់ដោយសារមានអ្នកចង់ចាប់កំហុសអ្នក ។
ពីម៉ោង៩ ដល់ ម៉ោង១១ ៖ ប្រយ័ត្នមានហិង្សា
នេះមានន័យថា មានជនមិនល្អ គេចង់រករឿងអ្នក
អ្នកត្រូវខន្តីបំផុត បើមិនទេ អ្នកអាចរងការវាយគ្នា ឬ
អំពើហិង្សាណាមួយពុំខាន ។
ពីម៉ោង១១ ដល់ ម៉ោង១៣ ៖
ប្រយ័ត្នគ្រោះថ្នាក់ ឬ ខាតទ្រព្យ
ត្រូវប្រយ័ត្នឲ្យមែនទែនណា៎
ប្រសិនបើភ្នែកស្ដាំរបស់អ្នកកក្រើកញឹកញាប់នៅពេលណាមួយក្នុងចន្លោះម៉ោងនេះ
។
ពីម៉ោង១៣ ដល់ ម៉ោង១៥ ៖ ខាតទ្រព្យតូច
អាចមានការខាតបង់ទ្រព្យសម្បត្តិ ឬ លុយកាក់អ្វីមួយ
តែការខាតបង់នេះ មិនប៉ុន្មាននោះទេ កុំបារម្ភពេក !
ពីម៉ោង១៥ ដល់ ម៉ោង១៧ ៖
មានអ្នកភេទផ្ទុយនឹកដល់អ្នក
អ្នកមានគូហើយឬនៅ ? ទោះមានហើយ ឬ ពុំទាន់មាន
ក៏មានអ្នកភេទផ្ទុយនឹងអ្នកកំពុងនឹកដល់អ្នក
ប្រហែលជាមានណាត់គ្នាដើរលេងហើយទេដឹង ???
ពីម៉ោង១៧ ដល់ ម៉ោង ១៩ ៖ មានញាតិមកលេង
ត្រៀមអារម្មណ៍ និង សំអាតផ្ទះសំបែងជាស្រេចទៅណា៎
នឹងមានញាតិពីស្រុកឆ្ងាយមកលេងនឹងអ្នក ។
ពីម៉ោង១៩ ដល់ ម៉ោង២១ ៖
មានអ្នកបបួលដើរលេង
អ្នកចូលចិត្តដើរលេងទេ ? នឹងមានអ្នកមកបបួលអ្នកដើរលេង
មិនដឹងថាទីជិត ឬ ទីឆ្ងាយទេ តែដឹងច្បាស់ថាគេនឹងប៉ាវអ្នកហើយ
អ្នកមិនត្រូវចាយមួយរៀលណាឡើយ ។
ពីម៉ោង២១ ដល់ ម៉ោង២៣ ៖ មានរឿងរញ៉េរញ៉ៃ
ប្រសិនបើកក្រើកភ្នែកនៅចន្លោះម៉ោងនេះ
អ្នកត្រូវត្រៀមខ្លួនចុះ
ព្រោះអ្នកនឹងជួបរឿងអ្វីមួយរញ៉េរញ៉ៃដែលកើតមកពីពាក្យសំដីរបស់អ្នកពុំខាន
។
ទោះបីយ៉ាងណាក្ដី
ជួនកាលភ្នែកកក្រើកមិនបានព្យាករណ៍អ្វីនោះទេ វាអាចជាផលដែលកើតមកពី ៖
១.
ការបារម្ភច្រើន
២.ញ៉ាំកាហ្វេ ឬ ស្រា
៣.
សរីរាង្គខ្វះជាតិរ៉ែ
៤.
ភ្នែកស្ងួត
៥.
គេងមិនគ្រប់គ្រាន់
ជួនកាលភ្នែកកក្រើកញឹកញាប់ មិនថាម៉ោងណា ពេលណានោះទេ
វាអាចជារោគសញ្ញារបស់ជំងឺអ្វីមួយហើយ
ចូរអ្នកទៅពិនិត្យនៅមន្ទីរពេទ្យដើម្បីជាសះស្បើយ ។